ខ្យង៖
នែសម្លាញ់ កញ្ចាញ់ចេក កុំខ្ជិលពេក ចាំជិះស្រាប់
ឯងធ្លាប់លោត ប៉ិនចំណាប់ កុំធ្វើយ៉ាប់ ជិះខ្នងខ្ញុំ។
កញ្ចាញ់ចេក៖
ខ្ញុំធ្លាប់លោត លើចុងឈើ ដើរដីលើ មិនដែលខ្ញុំ
ចេះតែឆ្អើម ដីសើមពុំ ម៉្លោះហើយខ្ញុំ សុំជិះខ្នង។
ខ្យង៖
កុំជ្រុលពេក ចេកកញ្ចាញ់ ឫកគួរខ្នាញ់ ខ្ជិលកន្លង
អន់អ្វីម៉្លេះ អង្វរខ្យង ជួយចម្លង ផុតភក់ដី។
កញ្ចាញ់ចេក៖
ខ្ញុំអរគុណ ណាស់បងខ្យង សុំតែម្តង បងប្រណី
ទៅថ្ងៃក្រោយ សងគុណបី មានការអ្វី ពឹងខ្ញុំបាន៕
