កូនចាប
ហើរឆាប មកពីនាយ៖
ខ្ញុំញ៉ាំផង ចែកគ្នាញ៉ាំ
កំប្រុក
សំកុក ចាំនៅអាយ៖
ខ្ញុំនៅចាំ ឯងពីយូរ
ឯងទៅណា ម្ដេចរអ៊ូ
កូនចាប
ឆ្លើយប្រាប់ ភក្ត្រស្រស់ស្រាយ៖
ស្ទះផ្លូវយូរ ចរាចរ។
អរគុណឯង ចេះបែងចែក
កូនកំប្រុក
មុខស្រស់ សើចពព្រាយ៖
មិត្តនឹងគ្នា ចិត្តស្មោះសរ
ញ៉ាំម្នាក់ឯង ក្រែងមិនល្អ
កូនចាបនិងកូនកំប្រុក៖
ជាមិត្តល្អ ចេះជួយគ្នា៕
ពង្ស
ពេញ្ជ័យ (ភ្នំពេញ កម្ពុជា)
ឯងរៀនថ្នាក់ទីប៉ុន្មាន ចេះសរសេរកំណាព្យ? ប៉ាម៉ាក់ឬក៏នរណាជួយឯងទេឬអី?
ReplyDelete