Thursday, September 26, 2013

សាសនាព្រះពុទ្ធ


(បទព្រហ្មគីតិ)
១. សាសនា នៃព្រះពុទ្ធ បរិសុទ្ធ អប់រំល្អ
ឲ្យប្រ ជានិករ ចិត្តស្មោះសរ ក្នុងអំពើ ។

២. ព្រះពុទ្ធ លោកទូន្មាន ប្រាប់ផ្លូវស្ពាន នៃទង្វើ
ឲ្យសាង តែអំពើ សព្វសារពើ ល្អប្រពៃ ។

ក. អំពើ មានបីយ៉ាង លោកសំអាង យើងត្រូវលៃ

មួយគឺ ស្ដីពាក្យវៃ ផ្អែមល្ហែមន័យ កុំចាក់ដោត ។
ខ. ពីរគឺ ចិត្តគំនិត កុំបីគិត អាក្រក់សោត
បីគឺ ទង្វើផ្ដោត ត្រូវគិតកោត កុំអាក្រក់ ៕

ដូនចាស់កាន់ធម៌
(បទព្រហ្មគីតិ)

១. ជីដូន ចាស់ជរា ក្រាបវន្ទា បដិមា
ព្រះពុទ្ធ ទីសក្ការ សូធ្យធម៌អាថ៌ ស្មឹងស្មាធិ៍ឈឹង ។

២. ជីដូន ចិត្តស្មោះសរ យកព្រះធម៌ ជាពំនឹង
អារម្មណ៍ ស្ងប់ស្ងៀមនឹង ចិត្តរំពឹង ប្រាថ្នាសុខ ។

៣. មើលយាយ ស្វាធ្យាយណាស់ ទោះខ្លួនចាស់ សន្សំទុក
ផលបុណ្យ ទៅថ្ងៃមុខ សូមផុតទុក្ខ ដល់និព្វាន ៕

គម្រូសត្វឃ្មុំ


(បទពាក្យ៧)


១.      មើលនែ៎សត្វឃ្មុំ ខំធ្វើការ                          យើងជាកុមារ មើលគម្រូ
          ឃ្មុំបង្ហាញប្រាប់ ឲ្យតស៊ូ                           ចេះគិតរៀនគូរ ដើរផ្លូវត្រូវ          

 ២.      ឆ្លាតចេះដឹងខ្លួន ទាន់នៅក្មេង                   កុំគិតតែលេង វង្វេងផ្លូវ
          សន្សំវិជ្ជា ពីឥឡូវ                                    ធនធានជាផ្លូវ ជោគកំណត់       ។

 ៣.      កុំធ្វេសប្រហែស ខិតខំរៀន                       ចំណេះរបៀន រៀនហ្មត់ចត់
          បែងចែកវេលា រៀនមានបទ                     ថ្ងៃក្រោយប្រាកដ បានថ្កុំថ្កើង     ៕

Sunday, September 1, 2013

សួនមេអំបៅ

មើលមេអំបៅហើរឆ្វែលផ្កា              ចិត្តប៉ងប្រាថ្នាក្រេបទឹកដម
មួយលឿងហើរទំផ្កាក្រហម             មានគូហើរអមតាមការពារ។

ឯមួយខៀវនោះស្ទុះហើរវឹង              សំដៅត្រង់ភ្លឹងរកគូវា
រួចហើរត្រសងទន្ទឹមគ្នា                     រកផ្កានានារីកស្រស់ថ្មី។

មើលមេអំបៅចម្រុះផ្លេក                    ដេរដាសពេញមេឃគួរបេតី
ផ្កាព្រឹកក្រអូបរីកថ្មីៗ                          ជួយឲ្យផែនដីមានសម្រស់។

មើលមេអំបៅហើរទាំងហ្វូង              ប្រសាចព្រាតព្រោងពេញទាំងអស់
សួនមេអំបៅផ្ការីកស្រស់                   ឃើញហើយសោមនស្សចិត្តរីករាយ៕      


Thursday, February 7, 2013

ម៉ូហ្គ្លី រូបពិតជាមួយសត្វព្រៃ


Did You Know ? originally shared this post:

                   Real Life Mowgli

During their stay at Namibia Tippi Degre befriended many wild animals, including a 28-year old elephant Abu, a leopard nicknamed J&B, crocodiles, lion cubs, giraffes, a Northern Greater Galago, a Banded Mongoose, an Ostrich, meerkats, a baby zebra, a cheetah, a Caracal, a snake, an African Grey Parrot, giant bullfrogs and chameleons.
YouTube :  Real Life Mowgli

ដេញចាប់កន្ទុំរុយដល់ស្រីលង្កា

ដេញភ្នែកតាមចាប់ ជាប់កន្ទុយ    
គន់កន្ទុំរុយ ហ្វូងឆៀងឆែល
ហើរព័ទ្ធក្រឡឹង ប្រឹងហោះហែល
ឆ្ងាយក្រែលដល់ក្រុង ស្រីលង្កា។

សង្ឃពុទ្ធសាសនិក ទីនោះផ្សេង  
ចិញ្ចើមទុកវែងកោរកេសា
ខុសពីទំនាមខ្មែរសាសនា          
កេសាចិញ្ចើមកោរទាំងព្រម។
Bante Seelananda Thero originally shared this post:
This pic taken by my brother on the way to my home town.

វាសនាសាងពីក្នុងចិត្ត

អ្នកខ្លះបាន      ជោគជ័យ   ដោយវាសនា

ខ្លះទៀតណា    ដោយសារ ការប្រឹងប្រែង
តើត្រូវជឿ        វាសនា       ដោយឯងៗ
មិនប្រឹងប្រែង   ធ្វើការ        ឬយ៉ាងណា?



ជោគជ័យផ្ទាល់ មានផ្លូវ     ត្រូវដើរពីរ
មួយនាទី          កំណត់    "ប្រតិបត្តិ"ការ
ឯមួយទៀត      ខំប្រឹង      ធ្វើឧស្សាហ៍
ព្រោះវាសនា    ប្រែថា      ការកសាង៕