(បទពាក្យ៧)
១. មើលនែ៎សត្វឃ្មុំ ខំធ្វើការ យើងជាកុមារ មើលគម្រូ
ឃ្មុំបង្ហាញប្រាប់ ឲ្យតស៊ូ ចេះគិតរៀនគូរ ដើរផ្លូវត្រូវ ។
២. ឆ្លាតចេះដឹងខ្លួន ទាន់នៅក្មេង កុំគិតតែលេង វង្វេងផ្លូវ
សន្សំវិជ្ជា ពីឥឡូវ ធនធានជាផ្លូវ ជោគកំណត់ ។
៣. កុំធ្វេសប្រហែស ខិតខំរៀន ចំណេះរបៀន រៀនហ្មត់ចត់
បែងចែកវេលា រៀនមានបទ ថ្ងៃក្រោយប្រាកដ បានថ្កុំថ្កើង ៕
No comments:
Post a Comment