មួយលឿងហើរទំផ្កាក្រហម មានគូហើរអមតាមការពារ។
ឯមួយខៀវនោះស្ទុះហើរវឹង សំដៅត្រង់ភ្លឹងរកគូវា
រួចហើរត្រសងទន្ទឹមគ្នា រកផ្កានានារីកស្រស់ថ្មី។
មើលមេអំបៅចម្រុះផ្លេក ដេរដាសពេញមេឃគួរបេតី
ផ្កាព្រឹកក្រអូបរីកថ្មីៗ ជួយឲ្យផែនដីមានសម្រស់។
មើលមេអំបៅហើរទាំងហ្វូង ប្រសាចព្រាតព្រោងពេញទាំងអស់
សួនមេអំបៅផ្ការីកស្រស់ ឃើញហើយសោមនស្សចិត្តរីករាយ៕
No comments:
Post a Comment