Sunday, February 3, 2013

កង់អំពិលអំពែក



          កង់អំពិលអំពែក

១.      មើលកង់ អំពិលអំពែក    ជិះយប់ ចេញភ្លើងផ្លេកៗ       នរណា ក៏ចោលខ្សែភ្នែក
          ក្រឡេកភ្ញាក់ផ្អើលមើលកង់ចំឡែក  ក្រឡាប់អស់ភ្នែក ដូចកង់សួគ៌ា។

២.      អ្នកជិះ ក៏ស្រស់សង្ហា      ស្អាតដូច ជាទេពកញ្ញា           ហោះក្នុងអាកាសវេហាស៍
          វាចាឆ្លើយមកនាងមកពីណា            ឈ្មោះអ្វីពម្ងារ       មេត្តាប្រាប់ផង។

បន្ទរ.  នែនាងៗ ក្រមុំរូបស្រស់  បងសួរ រូបអូនដោយស្មោះ    កុំថាបងញ៉ោះតាមញ៉ែនួនល្អង
          ស្រណោះឬអ្វីស្រីស្ងួនមាសបង      បងស្ម័គ្រតាមផ្សង ប៉ងស្មោះមេត្រី។

៣.     អូហ៍នាង បវរកញ្ញា          តើអូន ជាទេពធីតា                មកលេង នៅឋានផែនដី
          ទើបស្រីមាសឆ្នើមខ្ពើមស្នែហ៍លោកិយ  ឬគទេហ្អី        កិន្នរីអូន?
(ស្រី) ចាំ-តែ-គ-តើ ...  (ប្រុស)  ហ្អ៎ា!?

rbo Escaliers Au Livre Paradis

Les Escaliers sans Pieds au Paradis,
Montant par les Nuages petit á petit,


Au Ciel sérein, quelqu' un lá d' y vivre
Oú s' installe le Paradis dans ce livre,


Est-elle une petite Déesse qui y reste?
Visitant quelqu' un á la Porte Céleste.


Hésitante d' y entrer de quoi á méfier,
Oú n' est personne ni Archange ni une Fée?

              Poem by Sao Puthpong, Cambodia



Thursday, January 31, 2013

កញ្ចាញ់ចេកជិះខ្យងចម្លងភក់


ខ្យង៖
            នែសម្លាញ់ កញ្ចាញ់ចេក            កុំខ្ជិលពេក ចាំជិះស្រាប់
            ឯងធ្លាប់លោត ប៉ិនចំណាប់       កុំធ្វើយ៉ាប់ ជិះខ្នងខ្ញុំ។
កញ្ចាញ់ចេក៖
            ខ្ញុំធ្លាប់លោត លើចុងឈើ         ដើរដីលើ មិនដែលខ្ញុំ
            ចេះតែឆ្អើម ដីសើមពុំ               ម៉្លោះហើយខ្ញុំ សុំជិះខ្នង។
ខ្យង៖
             កុំជ្រុលពេក ចេកកញ្ចាញ់        ឫកគួរខ្នាញ់ ខ្ជិលកន្លង
            អន់អ្វីម៉្លេះ អង្វរខ្យង                 ជួយចម្លង ផុតភក់ដី។
កញ្ចាញ់ចេក៖
            ខ្ញុំអរគុណ ណាស់បងខ្យង      សុំតែម្តង បងប្រណី
            ទៅថ្ងៃក្រោយ សងគុណបី     មានការអ្វី ពឹងខ្ញុំបាន៕

 រូបនេះគឺកុមារតូចស្ទូចត្រីបានស្មានតែត្រីតាមដេញស្ទូចវាវិញវាទម្លាក់ដងសន្ទូចរត់ចេញ។



Wednesday, January 30, 2013

មិត្តល្អចេះចែករំលែក

              
            កូនចាប ហើរឆាប មកពីនាយ៖
                        ខ្ញុំញ៉ាំផង      ចែកគ្នាញ៉ាំ
            កំប្រុក សំកុក ចាំនៅអាយ៖
                        ខ្ញុំនៅចាំ        ឯងពីយូរ
                        ឯងទៅណា  ម្ដេចរអ៊ូ
            កូនចាប ឆ្លើយប្រាប់ ភក្ត្រស្រស់ស្រាយ៖
                        ស្ទះផ្លូវយូរ   ចរាចរ។
                        អរគុណឯង  ចេះបែងចែក
            កូនកំប្រុក មុខស្រស់ សើចពព្រាយ៖   
                        មិត្តនឹងគ្នា     ចិត្តស្មោះសរ
                        ញ៉ាំម្នាក់ឯង  ក្រែងមិនល្អ
            កូនចាបនិងកូនកំប្រុក៖
                        ជាមិត្តល្អ      ចេះជួយគ្នា៕
                               ពង្ស ពេញ្ជ័យ (ភ្នំពេញ កម្ពុជា)